ខេត្តកណ្តាល៖រសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល។ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិគឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកសេវានេះឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ។ឯកឧត្តម បានស្នើឱ្យលោក លោកស្រី យកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ។សម្រាប់ឆ្នាំក្រោយៗ ខេត្តកណ្តាលរបស់យើងទាំងមូល នឹងទទួលបានស្នាដៃល្អជាងនេះ ព្រមទាំងបាននូវជ័យលាភីជើងឯក និងពានរង្វាន់កម្រិតផ្កាយគ្រប់ថ្នាក់រដ្ឋបាលទាំងអស់។ សូមជម្រាបថា ៖ ខេត្តកណ្តាល ទទួលបានជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុងដែលទទួលបានពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ក្នុងនោះថ្នាក់រដ្ឋបាលស្រុក គឺទទួលបានចំណាត់ថ្នាក់ផ្កាយ៣ ចំពោះថ្នាក់ឃុំ ផ្កាយ៣ទទួលបានចំនួន ៦ ឃុំ ផ្កាយ២ ទទួលបានចំនួន ៤ឃុំ ផ្កាយ១ ទទួលបានចំនួន ១ ឃុំ ផ្កាយសូន្យ ទទួលបានចំនួន 00 ឃុំ។ ក្នុងនោះឃុំដែលទទួលបានផ្កាយ៣. មានឃុំឈើខ្មៅ ឃុំកំពង់កុង ឃុំកោះធំ ក ឃុំលើកដែក ឃុំពោធិបាន និងឃុំព្រែកថ្មី។ឃុំទទួលបានផ្កាយ២ មានឃុំជ្រោយតាកែវ ឃុំកោះធំ ខឃុំព្រែកស្ដី និងឃុំសំពៅពូន។ឃុំទទួលបានផ្កាយ១ គឺឃុំព្រែកជ្រៃ៕