រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសសមាសភាព ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុក និងផ្សព្វផ្សាយផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់រដ្ឋបាលស្រុកគោលដៅថ្មី នៅស្រុកកោះធំ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុក និងផ្សព្វផ្សាយផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់រដ្ឋបាលស្រុកគោលដៅថ្មី នៅសាលាស្រុកកោះធំ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាលបានជំរុញដល់រដ្ឋបាលស្រុកត្រូវខិតខំធ្វើឲ្យកម្មវិធីគណនេយ្យសង្គមដំណើរបានល្អ ទទួលបានចំណាត់ថ្នាក់ដូចសេវាសង្គម ដែល ខេត្តកណ្តាលយើងទើបតែទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ជាងនេះទៅទៀតរដ្ឋបាលស្រុក ត្រូវបើកវគ្គបណ្ដុះបណ្ដាលអំពីគណនេយ្យភាពសង្គម ជូនដល់មន្ត្រីទាំងអស់ឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពឲ្យពួកគាត់អនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ។ឯកឧត្តមបានបញ្ចាក់ថា ការ​ប្រើប្រាស់​គណនេយ្យ​ភាព​សង្គម​អាច​បង្កើន​ប្រសិទ្ធភាព​សង្គម​របស់​យើង​​ធ្វើ​ឲ្យ​​សេវា សាធារណៈ​​បម្រើ​ដល់​របស់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរ ​និង​បង្កើន​ការ​ផ្ដល់​ភាព​អង់អាច​​ដល់​ប្រជាពលរដ្ឋ​របស់​យើង​បាន​ផង​ដែរ ។ឯកឧត្តមបានបញ្ជាក់បន្តថា គណនេយ្យភាពសង្គម គឺជាកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងដើម្បីផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានបន្ថែមថា គណនេយ្យភាពសង្គមបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានាដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិបទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋានផងដែរ។

អត្ថបទទាក់ទង