រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា​ អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចសហប្រតិបត្តិការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវានៅបាតទន្លេ (ការដ្ឋានកោះពាមរាំង)ក្នុងភូមិសាស្ត្រ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា​ អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចសហប្រតិបត្តិការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវានៅបាតទន្លេ (ការដ្ឋានកោះពាមរាំង)ក្នុងភូមិសាស្ត្រ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋលេខាធិការ​ប្រចាំ​ការ​ នៃ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធា​នក្រុម​ការងារ​អន្តរ​ក្រសួង ​ដើម្បីចុះ​សិក្សា​ និងដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់ផ្ទុះ​។កិច្ចសហប្រតិបត្តិការនេះបាន​ដឹក​នាំក្រុម​ការងារ​ប្រតិបត្តិការ​បោស​សំអាត​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​ក្នុង​នា​វាចម្បាំង​ ដែល​លិច​ក្នុង​ទន្លេ បើកការ​ដ្ឋា​ន​ប្រតិបត្តិការ​បោស​សំអាត​គ្រាប់​ក្រោម​ទឹក​ ​ស្ថិត​នៅ​ឃុំពាមរាំង​ ស្រុកលើកដែក​ ខេត្ត​កណ្ដាល​។នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានក្រើនរំឮកដល់កងកម្លាំងបោសម្អាតគ្រាប់មីន នៅមូលដ្ឋានក្នុងភូមិសាស្ត្រ ស្រុកលើកដែក ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងអនុវត្តឱ្យបានល្អចំពោះភារកិច្ចទៅតាមស្តង់ដារបច្ចេកទេស និងមិនត្រូវមើលស្រាលជាដាច់ខាតចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដាច់ខាត៕

អត្ថបទទាក់ទង