រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្ថិតិបុគ្គលិកនារីបម្រើការងារក្រៅប្រព័ន្

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ថិតិបុគ្គលិកនារីបម្រើការងារក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ទាំង១១ក្រុង-ស្រុក នៅខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី លោក លោកស្រីអភិបាលរងស្រុកទាំង១១ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។កិច្ចប្រជុំនេះមានគោលបំណងគឺរដ្ឋបាលក្រុង-ស្រុកទាំងអស់ត្រូវស្រង់ស្ថិតិមណ្ឌលកម្សាន្ត ខារ៉ាអូខេ បៀហ្កាឌិន ក្នុងភូមិសាស្ត្ររបស់ខ្លួនអោយបានច្បាស់លាស់ ដើម្បីជួបសំណេះសំណាល ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនាពេលខាងមុខនេះ៕

អត្ថបទទាក់ទង