រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ០៣ភូមិ គឺភូមិព្រែកកែវ ភូមិកោះខែល និងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ០៣ភូមិ គឺភូមិព្រែកកែវ ភូមិកោះខែល និងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល ក្រោមអធិបតីភាពលោក ជី គីមហៃ អភិបាលស្រុកស្អាង និងលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលមានប្រជាពលរដ្ឋដែលជាម្ចាស់ដីចូលរួម ចំនួន ១៥០នាក់ ស្រី ៨០នាក់ ដែលមានទីតាំងនៅវត្តកោះខែល ស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ដែលមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ជាកំហិត ដែលមានក្បាលដីសរុបចំនួន ២,៩៥០ក្បាលដី។

អត្ថបទទាក់ទង