រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជំនួបពិភាក្សាការងារជាមួយលោកស្រី Ms. Charlotte Stahl អ្នកឯកទេសកម្មវិធីជាន់ខ្ពស់របស់ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ប្រទេសស៊ុយអែត (SIDA) និងក្រុមការងារកិច្ចការពារកុមារខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជំនួបពិភាក្សាការងារជាមួយលោកស្រី Ms. Charlotte Stahl អ្នកឯកទេសកម្មវិធីជាន់ខ្ពស់របស់ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ប្រទេសស៊ុយអែត (SIDA) និងក្រុមការងារកិច្ចការពារកុមារខេត្តកណ្ដាល។ក្នុងជំនួបពិភាក្សានោះផ្ដោតសំខាន់លើការងារមួយចំនួនរួមមាន៖• ការអនុវត្តផែនការកិច្ចការពារកុមារខេត្តកណ្តាល (ចាប់តាំងពីឆ្នាំ២០១៦ដល់២០២៣នេះ) ដោយផ្តោតលើលទ្ធផល កត្តាប្រឈម និងជំហ៊ានបន្តបន្តាប់• យន្តការសម្របសម្រួល ត្រួតពិនិត្យតាមដាន និងរាយការណ៌ពីការអនុវត្តផែនការខេត្ត (គកសក និង ក្រុមការងារកិច្ចការពារកុមារខេត្ត)• ការសហការណ៌រវាងមន្ទីរផ្សេងៗ និងវិស័យនានាក្នុងខេត្ត• ការសហការណ៌ជាមួយដៃគូអភិវឌ្ឍន៌និងអង្គការ NGO។

អត្ថបទទាក់ទង