រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែប្រវែង២៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ក្នុងឃុំផ្សារដែក ស្រុកពញាឮ

+++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែអ៊ុតកៅស៊ូ(AC) ប្រវែង២៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កំរាស់ 0,5 ម៉ែត្រ ចាប់ពីចំណុចផ្លូវចូលក្លោងទ្វារភ្នំព្រះរាជទ្រព្យរហូតដល់ចំណុចច្រមុះជ្រូកផ្លូវបំបែកជើងភ្នំព្រះរាជទ្រព្យ នៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការបើការរដ្ឋានសាងសង់ផ្លូវនៅថ្ងៃនេះជាសក្ខីភាពស្រាប់ ។

ឯកឧត្ដមអភិបាលរងបានបន្តថា៖ ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាសមិទ្ធផលថ្មី១ទៀត សម្រាប់ស្រុកពឮ ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក និងដឹកកសិផលទៅកាន់ទីផ្សារ សំដៅចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ពីព្រោះផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលស្រុកពញឮ ត្រូវខិតខំបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ជំរាបជូនផងដែរថា៖ ផ្លូវមួយខ្សែនេះនឹងធ្វើការសាងសង់បានចប់រួចរាល់ជាស្ថាពរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរមកចូលរួមលេងសប្បាយក្នុងពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីខេត្តកណ្ដាល ដែលប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យ ស្រុកពញឮ ខេត្តកណ្ដាល។

អត្ថបទទាក់ទង