រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា កសាងព្រះវិហារ និងសម្ភោធ ឆ្លងសមិទ្ធផលនានា ក្នុងវត្តខ្ពប ស្ថិតនៅភូមិខ្ពបក្រោម ស្រុកស្អាង

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា កសាងព្រះវិហារ និងសម្ភោធ ឆ្លងសមិទ្ធផលនានា ក្នុងវត្តខ្ពប ស្ថិតនៅភូមិខ្ពបក្រោម ស្រុកស្អាង នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្អាង បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមាន ក្នុងវត្តខ្ពបនាពេលនេះ។ឯកឧត្ដម ប្រាក់ សុខុន បានថ្លែងបន្តថា សមិទ្ធផលដែលកើតឡើងនាថ្ងៃនេះ គឺដោយសារកម្លាំងមហាសាមគ្គីធម៍ជាធ្លុងមួយ និងទឹកចិត្តដ៍ថ្លៃថ្លារបស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជាពុទ្ធបរិស័ទ ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរ រីកចម្រើនសមស្របទៅតាមស្ថានភាពសង្គមជាតិយើង ជាពិសេសបានស្ដែងឲ្យឃើញនូវការសាមគ្គីដ៏ល្អប្រពៃ ផុសចេញពីសន្តានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃនៅតាមទីវត្តអារាម លោកយាយ លោកតា ដែលតែងតែមានសទ្ធាជ្រះថ្លាបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅឲ្យប្រតិបត្តិតែអំពើជាកុសល ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើកកំពស់សីលធម៍ ចរិយាធម៍ សេចក្ដីថ្លៃថ្នូរក្នុងសង្គម និងការបណ្ដុះព្រលឹងជាតិ។ឯកឧត្ដមបានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបយើងទាំងអស់គ្នាទទួលបានភាពរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅពោរពេញដោយសន្តិសុខ សុវត្ថិភាព មានជីវភាពធូធារ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តគាំទ្រ គោរពអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការ ឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្យកកើតមាននូវសមិទ្ធិផលជាច្រើនបម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានឲ្យដឹងថា វត្តខ្ពប មានទីតាំងស្ថិតនៅក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មានចំងាយជាង ៥០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វត្តខ្ពប មានអាយុកាលប្រមាណ១២២ឆ្នាំគិត មកដល់បច្ចុប្បន្ន។ "ខ្ពប" ប្រែថា “ដីដុះ កសាងឡើងចាប់តាំងពីឆ្នាំ១៩០១ ដឹកនាំកសាងដោយ ព្រះតេជគុណ ព្រហ្ម ខៀវ ជាព្រះចៅអធិការ ព្រះអង្គបានធ្វើចលនាពុទ្ធបរិស័ទ កាប់ឆ្ការព្រៃ សាង សង់តូបតូចៗ មួយចំនួនធ្វើអំពីឫស្សីប្រក់ស្បូវ និងពន្លៃសម្រាប់ព្រះសង្ឃធ្វើឧបោសថកម្ម បន្ទាប់មកបានកសាងព្រះវិហារ កុដិហោត្រៃ និងឧបដ្ឋានសាលា។ ក្រោយពីព្រះតេជគុណ ព្រហ្ម ខៀវ ជាព្រះចៅអធិការបានទទួលអនិច្ចធម្មទៅក៏បានតែងតាំងព្រះតេជគុណ ស្ងួន សៅ ជាព្រះចៅអធិការ ព្រះអង្គបានធ្វើកេនពុទ្ធបរិស័ទជិតឆ្ងាយ កសាងសមិទ្ធផលនានាមាន កុដិ អគារសិក្សា ជាដើម។

អត្ថបទទាក់ទង