ខេត្តកណ្តាល៖រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំសិល្បៈ តុបតែង នៃគណៈកម្មការរៀបចំពិធី បុណ្យសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ នៅ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ កិច្ចប្រជុំនេះធ្វើនៅសាលាខេត្តកណ្តាល។