រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមពិធីផ្សព្វផ្សាយរបាយ ការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

រាជធានីភ្នំពេញ ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមពិធីផ្សព្វផ្សាយរបាយ ការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅវិទ្យាស្ថានជាតិអប់រំ។ សម្ដេចក្រឡាហោមបានលើកឡើងថាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមសហការជាមួយដៃគូពាក់ព័ន្ធ ជាតិនិងអន្តរជាតិ បានជំរុញអនុវត្តយុទ្ធសាស្រ្តទាំងបួន ដែលបានគ្រោងទុកក្នុងផែនការ រួមមាន៖ - ការបង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ- ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ- កិច្ចសហប្រតិបត្តិការ ទាំងផ្នែកច្បាប់ និងគោលនយោបាយប្រឆាំងការជួញដូរមនុស្ស។

អត្ថបទទាក់ទង