ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំឃោសនាផ្សព្វផ្សាយ អនាម័យ និងបរិស្ថាន នៃគណៈកម្មការរៀបចំ ពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាល នៅបរិវេនភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមពីបណ្តាមន្ទីរពាក់ព័ន្ធនានា។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នុត ពុធដារ៉ា បានណែនាំដល់មន្ទីរ និង មន្ត្រីពាក់ព័ន្ធ ត្រូវឃោសនាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិធីបុណ្យឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ។ ត្រូវរៀបចំបង្គន់អនាម័យចល័ត និងថង់សំរាមគ្រប់ទីតាំងកំសាន្តឲ្យបានល្អប្រសើរ ។