ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក ឈួន កែវ ជំនួយការឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត លោក សៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា និងលោក សាន វ៉ាន់ធុល អភិបាលរងស្រុកអង្គស្នួល បាននាំយកបច្ច័យចំនួន (២០០០០ដុល្លា) មកប្រគេនជូនសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្ដិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្ដិកនិកាយខេត្តកណ្តាល ព្រះសាកលវិទ្យាធិការសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាព្រះចៅអធិការវត្ដព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល សំរាប់ចូលរួមបុកគ្រឹះសាងសង់សកលវិទ្យាល័យ និងថវិកាចំនួន (៥០០០ដុល្លា) ប្រគេនជូនព្រះចៅអធិការវត្តទន្លេអុំ ស្ថិតនៅឃុំម្កាក់ ស្រុកអង្គស្នួងខេត្តកណ្ដាល សម្រាប់ចូលរួមកសាងកុដ។