ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងសហការី បានចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ២ឆ្នាំ ឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ស៊ុយ សុផាន់ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯកឧត្ដម បានលើកហត្ថាប្រណម បង្គំអពា្ចលី ឧទ្ទិសកុសលបួងសួងដល់តេជះបារមីនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សូមបានយោនយោគ និងចាប់បដិសន្ធិទៅកាន់ឋានបរមសុខស្ងប់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
- 111
- ដោយ អ៊ុន ស្រីកែវ