រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមលើការផ្ដល់សេវារដ្ឋបាល នៅក្រុងតាខ្មៅ

++++++++++ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមលើការផ្ដល់សេវារដ្ឋបាល នៅក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សាភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ហើយរាល់ការធ្វើសេចក្តីសម្រេចចិត្ត និងអនុវត្តសកម្មភាពជាសាធារណៈនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិចាំបាច់ត្រូវមានការដឹងឮពីប្រជាពលដ្ឋ គឺសំដៅគាំទ្រដល់អ្នកផ្តល់សេវាសាធារណៈឲ្យបំពេញការងាររបស់ខ្លួន បានប្រសើរជាងមុនជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ចក់បន្តថា ផែនការអនុវត្តគណនេយ្យភាពសង្គមនាពេលនេះគឺជាដំណាក់កាលទី២ ហើយ ដែលមានគោលបំណងបង្កើនការបំពេញការងាររបស់ អ្នកផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹងតម្លាភាព ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងសកម្ភាពឆ្លើយតបទៅនឹងបញ្ហា តម្រូវការ និងដំណោះស្រាយឬសំណូមពរនានា ដែលបានលើកឡើងពីប្រជាពលរដ្ឋ។ឯកឧត្តមបានបញ្ចក់បន្ថែមថា គិតត្រឹមឆ្នាំ ២០២៣នេះ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) រំពឹងថាផែនកាអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ នឹងរួមបញ្ចូលទាំងភស្តុតាង បញ្ជាក់ពីការកែប្រែការពង្រឹងយន្តការ នៃការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ និងយន្តការនៃការអនុវត្ត ផែនការសកម្មភាពគណនេយ្យភាពសង្គម ដែលទាមទារការគាំទ្រហិរញ្ញវត្ថុតិចតួចបំផុតពីប្រពភខាងក្រៅ សម្រាប់ត្រៀមទទួលយកការងារនេះមកអនុវត្តដោយក្រុមមន្ត្រីក្នុងអង្គភាពរបស់ខ្លួន បន្ទាប់ពីអង្គការដៃគូត្រូវបានអស់នូវជំនួយគាំទ្រ។ ហើយយើងទាំងអស់គ្នាក៏បានដឹងហើយថា ការងារនេះ វាជាការងាររបស់រាជរដ្ឋាភិបាល ដែលពួកយើងទាំងអស់គ្នាដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ត្រូវតែគាំទ្រនិងអនុវត្តទតាមគោលនយោបាយរបស់ថ្នាក់ជាតិ។ឯកឧត្ដមបានស្នើឱ្យលោក លោកស្រីដែលជាមេភូមិ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្តួចផ្តើមផ្ដល់នូវធាតុចូលបន្ថែមទៀត ព្រមទាំងខិតខំយកចិត្តទុកដាក់តាមដានលើមេរៀននីមួយៗពីគ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹង និងមានស័ក្កសិទ្ធភាពក្នុងការអនុវត្តលើការងារនេះឱ្យកាន់តែមានភាពរលូន ត្រឹមត្រូវច្បាស់លាស និងទទួលបានលទ្ធផលល្អប្រសើរ។លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុងតាខ្មៅ បាននឹងកំពុងអនុវត្តគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋានដែលផ្តោតទៅលើការ ផ្តល់សេវា ទាំង៣ អង្គភាព រួមមាន រដ្ឋបាលសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ដែលបានចូលរួម គាំទ្រលើការអនុវត្តដោយអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ដែលទទួលបានកញ្ចប់ថវិកាគាំទ្រពី អង្គការសុខភាពគ្រួសារអន្តរជាតិ ដែលបានចុះអនុសារណជាមួយ គ.ជ.អ.ប ។

អត្ថបទទាក់ទង