រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការវិនិយោគខេត្ត បានចូលរួមជាមួយគណៈកម្មាធិការអន្តរក្រសួងបានចុះចូលរួមពិនិត្យមើលទីតាំងគម្រោងស្នើសុំវិនិយោគ ចំនួន២

ខេត្តកណ្ដាល៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការវិនិយោគខេត្ត បានចូលរួមជាមួយគណៈកម្មាធិការអន្តរក្រសួងបានចុះចូលរួមពិនិត្យមើលទីតាំងគម្រោងស្នើសុំវិនិយោគ ចំនួន២ គឺ ១. រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង របស់ក្រុមហ៊ុន XINHENGLI (CAMBODIA) SHOES CO.,LTD ស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២. រោងចក្រផលិតគ្រឿងបន្សំស្បែកជើង របស់ ក្រុមហ៊ុនJU HONG SHI YE YOU XIAN GONG SI CO .,LTD ដែលមានទីតាំងភូមិ ពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដឹកនាំដោយ លោក មឿង វិសុទ្ធ ប្រធានស្តីទី នាយកដ្ឋានត្រួតពិនិត្យ និងតាមដានគម្រោង វិនិយោគ។

អត្ថបទទាក់ទង