រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកស្រី ទី មួយ មន្ត្រីអង្គភាពច្រកចេញចូលតែសាលាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកស្រី ទី មួយ មន្ត្រីអង្គភាពច្រកចេញចូលតែសាលាខេត្តកណ្ដាល នៅភូមិចិនកោះ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលបានទទួលមរណភាព នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៤៨ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។ ស្ថិតក្នុងសមានទុក្ខដ៏សែនសោកសង្រេងយ៉ាងក្រៃលែងនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងប្រតិភូ សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយ ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ទី មួយ សូមបានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង