រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអញ្ជើញជាគណៈអធិបតី ក្នុងវគ្គបណ្ដុះបណ្ដាលជនបង្គោល ស្ដីពីយុទ្ធនាការកម្ពុជាស្អាត ទីក្រុងស្អាត កម្ពុជាបៃតងឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ២០២៣

ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងវគ្គបណ្ដុះបណ្ដាលជនបង្គោល ស្ដីពីយុទ្ធនាការកម្ពុជាស្អាត ទីក្រុងស្អាត កម្ពុជាបៃតងឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជូនដល់មន្ត្រីពាក់ព័ន្ធ និងយុវជន ស.ស.យ.ក ខេត្តកណ្តាល សរុបជាង៨០រូប។វគ្គនេះមានគោលបំណង បញ្ជាបការយល់ដឹងដល់សាធារណជន ពិសេសយុវជន ក្នុងសកម្មភាពប្រចាំថ្ញៃ ក៏ដូចជាសកម្មភាពកីឡា ចូលរួមលើកស្ទួយភាពស្អាត បៃតង និងសុវត្ថិភាព ក្នុងការត្រៀមខ្លួនជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ ប្រកបដោយចីរភាពតាមរយៈការយកចិត្តទុកដាក់លើផលប៉ះពាល់បរិស្ថាន ការលើកកម្ពស់សុខុមាលភាពសង្គម ការថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី។

អត្ថបទទាក់ទង