រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ពិនិត្យ ជំរុញក្រុមការងារទទួលបន្ទុកអប់រំ ផ្សព្វផ្សាយ និងបញ្ចូល Channel Telegram របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ពិនិត្យ ជំរុញក្រុមការងារទទួលបន្ទុកអប់រំ ផ្សព្វផ្សាយ និងបញ្ចូល Channel Telegram របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមបណ្ដាខ្នងផ្ទះប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល តាមប្រព័ន្ធvideo zoom meeting ។កិច្ចប្រជុំនេះ មានគោលដៅជាចម្បងដើម្បីបញ្ច្រាបនូវសកម្មភាព និងវឌ្ឍនភាពអំពីការអភិវឌ្ឍរបស់សង្គមជាតិ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសស បងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ រត់ម៉ូតូកង់បី ម៉ូតូឌុប, បុគ្គលិកនារីបម្រើការងារផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ, សិស្សានុសិស្ស, ក្រុមកីឡាករ កីឡាការិនីខេត្ត, សិល្បៈករ សិល្បៈការិនី និងលោកគ្រូអ្នកគ្រូ នៅតាមសហគមន៍ ក្រោមការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញជាយុទ្ធសាស្ត្រ មនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព៕

អត្ថបទទាក់ទង