រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាពនិងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

រាជធានីភ្នំពេញ ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាពនិងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ។សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការបោះឆ្នោត គឺជាករណីកិច្ច និងកាតព្វកិច្ច របស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយជីវភាពរស់នៅអោយកាន់តែប្រសើរ អនុវត្តន៍សិទ្ធិនយោបាយ ធានាការពារការប្រតិបត្តិសិទ្ធិសេរីទាំងអស់របស់ បុគ្គលគ្រប់ៗរូប អភិវឌ្ឍសេដ្ឋកិច្ចជាតិ កំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

អត្ថបទទាក់ទង