ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុង«ពិធីប្រគល់-ទទួល រថយន្តសារ៉ែន និងរថយន្តសង្គ្រោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ: ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ ឧកញ៉ា សាយ សោភា។ ក្នុងឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ដែលជានិច្ចជាកាល សម្ដេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ជួយ ឧបត្ថម្ភ គ្រាំទ្រ ដល់សុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ហើយឯកឧត្តមក៏បានបញ្ជាក់ថា និងយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ដែលទទួលបាននៅពេលនេះយកទៅបម្រើផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាលផងដែរ។