ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាអនុគណៈកម្មការ រៀបចំសោភណ្ឌភាព និងអភិវឌ្ឍន៍បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនានា ជុំវិញភ្នំព្រះរាជទ្រព្យ រួមមាន៖ពិនិត្យផ្លូវបេតុង ការសំអាតអនាម័យ និងណែនាំដល់អាជីវករលក់ដូរត្រូវមានសណ្តាប់ធ្នាប់ និងអនាម័យ ក្នុងឱកាសថ្ងៃបុណ្យសង្ក្រាន្តនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល នាពេលខាងមុខនេះ៕