រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសិលាផ្សព្វផ្សាយស្ដីពី “បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា”

++++++++++ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដ៉ារា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ញ៉ឹក សុមេធ អនុរដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា" ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសិក្សានុសិស្សប្រមាណជាង២០០នាក់ផងដែរ។ឯកឧត្តម ណុប ដ៉ារា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ សិក្ខាសិលាផ្សព្វផ្សាយស្ដីពី "បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា" នាពេលនេះ គឺពិតជាមានសារៈសំខាន់ ដល់សិក្ខាកាម ដើម្បីស្វែងយល់ឲ្យបានទូលំទូលាយ អំពីសញ្ញាណទូទៅនៃវិស័យប្រេងកាត ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍធនធានប្រេងកាត ព្រមទាំងខ្លឹមសារសំខាន់ៗដទៃទៀត ដែលវាគ្មិននៃក្រសួងរ៉ែ និងថាមពល នឹងធ្វើបទបង្ហាញនៅក្នុងពេលបន្តិចទៀតនេះ។

ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់អង្គសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់ និងកត់ត្រា នៅបទបង្ហាញរបស់វាគ្មិន និងគ្រូឧទេស និងចូលរួមពិភាក្សាលើកជាសំណួរ និងការបកស្រាយឲ្យបានផលផុស សំដៅផ្ដល់នូវធាតុចូល និងចំណេះដឹងបន្ថែមទៀតដល់សិក្ខាកាមដើម្បីអង្គសិក្ខាសាលាទទួលបានផ្លែផ្កា។ឯកឧត្តម ញ៉ឹក សុមេធ អនុរដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ ធនធានប្រេងកាតគឺជាធនធានដ៏មានតម្លៃរបស់ជាតិ សម្រាប់ការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផលប្រយោជន៍យូរអង្វែងរបស់ជាតិ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ការធ្វើធុរៈកិច្ច ដើម្បីទាញយកមកប្រើប្រាស់នូវបណ្ដាធនធាននេះ គឺជាការវិនិយោគរបស់ជាតិ ដើម្បីទទួលបាននូវផលប្រយោជន៍ ជាវឌ្ឍនភាពរុងរឿងនៃសង្គមជាតិ និងភាពល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងអស់។ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា៖ ជាទូទៅការធ្វើអាជីវកម្មធនធានប្រេងកាត ត្រូវខិតខំជាអតិបរមា ជាអោយផុតពីផលប៉ះពាល់ផ្សេងៗចំពោះបរិស្ថាន សង្គម និងជាពិសេសចំពោះសហគមន៍មូលដ្ឋាន ដូច្នេះហើយបេសកកម្មច្បងរបស់ក្រសួងរ៉ែ និងថាមពល គឺការប្រកាន់យកនូវទស្សនៈវិស័យដែលជំរុញឲ្យការអភិវឌ្ឍ និងអាជីវកម្មធនធានប្រេងកាត បញ្ជៀសឲ្យបានជាអតិបរមានៅផលប៉ះពាល់វិជ្ជមាន ផ្សេងៗដល់បរិស្ថាននិងសង្គម ព្រមទាំងការពារ និងជំរុញលើកកម្ពស់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន ដើម្បីប្រែក្លាយការវិនិយោគក្នុងវិស័យនេះ បានប្រកបទិន្នផលសេដ្ឋកិច្ចសង្គមខ្ពស់បំផុត និងមានតម្លាភាព។

ជំរាបជូនផងដែរថា៖ គោលនយោបាយ និងសកម្មភាពអាទិភាពឆ្នាំ២០១៩-២០២៣ នៃវិស័យប្រេងកាតកម្ពុជា ក្រសួងរ៉ែ និងថាមពល មានបេសកកម្មក្នុងការអភិវឌ្ឍន៍ វិស័យប្រេងកាតឱ្យអស់លទ្ធភាពតាមរយៈការស្វែងរុករក អភិវឌ្ឍន៍ ផលិតកម្ម ប្រតិកម្ម ដឹកជញ្ជូន សន្និធិ និងការធ្វើពាណិជ្ជកម្ម ប្រេងកាត និងឧស្ម័នដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរនិងផលប្រយោជន៍យុវវែងនៃប្រទេសជាតិ និងភាពល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

អត្ថបទទាក់ទង