រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសិតព្រះពុទ្ធរូប ចំនួន៣អង្គនៅវត្តស្វាយជ្រុំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសិតព្រះពុទ្ធរូប ចំនួន៣អង្គនៅវត្តស្វាយជ្រុំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានព្រះអធិបតីភាព សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ពិធីបុណ្យសិតព្រះពុទ្ធរូបចំនួន បីព្រះអង្គនេះរួមមាន (ព្រះពុទ្ធផ្ចាញ់មារ, ព្រះពុទ្ធសមាធិ, និងព្រះពុទ្ធសម្តែងធម្មចក្ក) ព្រះពុទ្ធរូបផ្ចាញ់មារព្រះភ្នែន ១អង្គ, ព្រះពុទ្ធរូប សមាធិព្រះសមាធិព្រះភ្នែន ១អង្គ និងព្រះពុទ្ធរូបសម្តែងធម្មចក្កព្រះភ្នែន ១អង្គ ដែលប្រារព្ធធ្វើឡើង នាពេលនេះ គឺដើម្បីតម្កល់ព្រះពុទ្ធរូបសម្រាប់គោរពបូជានៅលើសាលាធម្មសភាថ្មី ដើម្បីទុកជាប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។ ឯកឧត្ដមបន្តទៀតថា ម្យ៉ាងទៀត ការប្រារព្ធពិធីបុណ្យសិតព្រះពុទ្ធរូបនេះគឺជាសមិទ្ធផលថ្មី បានបង្ហាញ ឲ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះ ដ៍សំខាន់នោះគឺប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងការទប់ស្កាត់ បានប្រកបដោយប្រសិទ្ធិភាពនូវការ រីករាលដាលជម្ងឺ កូវីដ ១៩។ ជោគជ័យទាំងនេះ ផ្ដើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ របស់ សរុបអរជះនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ និង អនុវត្តប្រកបដោយជោគជ័យ នូវគោល នយោបាយ យុទ្ធសាស្ត និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចកម្មជាលើគ្រប់វិស័យប្រកបដោយពីរភាព និងបរិយាប័ន្ន។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវដឹងគុណ និងតបគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងយកជីវិតមកធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីសង្រ្គាម ដោយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ន និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវរួបរួមគ្នាកសាង សន្សំបុណ្យកុសល និងថែរក្សាព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ជាម្លប់ត្រជាក់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

អត្ថបទទាក់ទង