+++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៧ខែ មេសា ឆ្នាំ ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ ពុទ្ធាពិសេកព្រះអង្គធំព្រះភ្នែនបីម៉ែត្រ និងឆ្លងសម្ធិផលនានា នៅវត្តពិសីឧត្តម ហៅវត្តព្រែកឬស្សី ស្ថិតនៅឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានកាចូលរួមពី លោក អភិបាលស្រុកកោះធំ ព្រះសង្ឃអាចារ្យគណះកម្មាធិការវត្ត មន្រ្តីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ កងកម្លាំង ជាច្រើនរូបផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានពាំនាំការសួរសុខទុក្ខ និងផ្តាំផ្ញើ របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ដល់លោកយាយ លោកតា និងបានកោតសរសើរដល់ពុទ្ធបរិស័ទ គណៈកម្មការ អាចារ្យ ជាពិសេសអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តអោយបានល្អប្រសើរ ទន្ទឹមនិងនោះប្រជាពលរដ្ឋមានឱកាសកសាងបុណ្យកុសល ដែលឆ្លុះបញ្ចាំងអោយឃើញថាប្រជាពលរដ្ឋមានជីវភាពរធូរធាររស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់សន្តិភាពដែលរកបានដោយលំបាក ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពអោយបានគង់វង្ស និងសូមចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែ៧ ខាងមុខនេះអោយបានគ្រប់ៗគ្នា។
ឯកឧត្តមបានបន្ថែមថា៖អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អ និងថែរក្សាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ។ទន្ទឹមនិងនេះឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានចូលរួមផ្សព្វផ្សាយពីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើងនៅភ្នំព្រះរាជទ្រព្យ និងធ្វើតាមបណ្តាស្រុកនានាក្នុងខេត្ត សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមលេងសប្បាយអោយបាមគ្រប់ៗគ្នា ពិសេសយុវជនសូមជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ពេលវេលា៕