រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សន្និបាតបូកសរុបលទ្ធផលបញ្ចប់ការងារអាណត្តិទី៦ និងទិសដៅការងារសម្រាប់អាណត្តិទី៧ របស់សហគម “មិត្តដើម្បីមិត្ត”

++++++++++++++ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា សមាគមមិត្ដដើម្បីមិត្ត ពិតជាយកចិត្តទុកដាក់ពង្រឹងនូវតួនាទី របស់ខ្លួនបានកាន់តែល្អប្រសើរ ពិសេសបានយកចិត្តទុកដាក់ក្នុងការចូលរួមកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ ជាបន្តទៅទៀតដើម្បីជាប្រយោជន៍ដល់សមាគមផង និងដើម្បីជាប្រយោជន៍ដល់សង្គមជាតិផង។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតបូកសរុបលទ្ធផលបញ្ចប់ការងារអាណត្តិទី៦ និងទិសដៅការងារសម្រាប់អាណត្តិទី៧ របស់សហគម "មិត្តដើម្បីមិត្ត" នៅព្រឹថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាល។ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បន្តថា សមាគមមិត្តដើម្បីមិត្ត ពិតជាបានចូលរួមចំណែកជួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តក្នុងកិច្ចការសង្គម ការងារមនុស្សធម៌ ជាពិសេសការពង្រឹងសាមគ្គីភាពផ្ទៃក្នុងសង្គម ដែលជាកត្តាចាំបាច់បំផុតក្នុងការរក្សាការពារបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គមជាតិ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។

ឯកឧត្ដមបន្ថែមថា សន្និបាតរបស់សមាគមមិត្តដើម្បីមិត្ត ពិតជាមានសារៈសំខាន់ណាស់ ផ្ដល់ឱកាសឱ្យសមាគមធ្វើការបូកសរុបរាល់សមិទ្ធផលការងាររបស់ខ្លួនដែលសម្រេចបានក្នុងអាណត្តិកន្លងមក ព្រមទាំងបានត្រួតពិនិត្យឡើងវិញរាល់ការបំពេញភារកិច្ចរបស់ខ្លួនដោយផ្ទៀងផ្ទាត់ជាមួយនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម និងលើកទិសដៅការងារសម្រាប់បន្តអនុវត្តនៅអាណត្តិបន្ទាប់ ពិសេសផ្ដល់ឱកាសឱ្យសមាគមបានរួមគ្នាដោះស្រាយរាល់ បញ្ហាប្រឈម និងសំណូមពរទាំងឡាយ ពីសំណាក់សមាជិកសមាជិកាអង្គសន្និបាត សំដៅធ្វើយ៉ាងណាឱ្យសមាគមកាន់តែមានការអភិវឌ្ឍ ទទួលបាននូវទំនុកចិត្ត និងការគាំទ្រកាន់តែរឹងមាំពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងពីសមាជិកសមាជិកានៃសមាគមផ្ទាល់ផងដែរ។ លោក រស់ លន់ ប្រធានសមាគមមិត្តដើម្បីមិត្ត បានឱ្យដឹងថា សមាគមបានចាប់បដិសន្ធិនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០០៦ តាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃលេខ ១២៩៥ សជណ ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៥។ គិតមកទល់ឆ្នាំ ២០២៣នេះ សមាគមបានដំណើរការអស់រយៈពេល ១៧ ឆ្នាំ់កន្លងមកហើយ និងបានប្រារព្ធសន្និបាតប្រចាំអាណត្តិរយៈពេល ៣ ឆ្នាំម្តងបានចំនួន ៦ លើក ។ នៅពេលបច្ចុប្បន្ននេះ៖ សមាគមមិត្តដើម្បីមិត្ត មានសមាជិកសរុបចំនួន ៤៨០ នាក់ ក្នុងនោះស្រ្តី ១០២ នាក់។

អត្ថបទទាក់ទង