រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្ដាលអំពាវនាវ ដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមកម្សាន្តសប្បាយ ក្នុងពិធីសង្គ្រាន្តខេត្តកណ្ដាល នៅភ្នំព្រះរាជទ្រព្យ

+++++++ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមកម្សាន្តសប្បាយ ក្នុងពិធីសង្គ្រាន្តខេត្តកណ្ដាល នៅភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សាដែក ស្រុកពញឮ នៅថ្ងៃទី ១៤-១៥-១៦ ខែមេសាខាងមុខនេះ ឱ្យបានច្រើនកុះករ យ៉ាងហោច១ថ្ងៃ ដើម្បីថតរូបជាអនុសាវរីយ៍ នៅបឹងផ្សៃដែក ដែលមានទេសសភាពស្រស់ត្រកាល ដែលក្រុមការងារបានចំយ៉ាងល្អ ជាប់ភ្នំព្រះរាជាទ្រព្យ និងព្រះសក្យមុនីចេតិយ ដែលជាទីកន្លែង វប្បធម៌ ប្រវត្តិសាស្ត្រ។ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំក្រុមការងារ អាជ្ញាធរស្រុកពញាឮ មន្ទីរព័ត៌មានខេត្ត មនីរសាធរណៈការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំពិធីសង្ក្រាន្តខេត្តកណ្ដាល រួមមាន ការចុះពិនិត្យផ្លូវ រៀបចំរបៀបរៀបរយ សណ្តាប់ធ្នាប់ទីតាំងលក់ដូររបស់ប្រជាពលរដ្ឋ រៀបចំទីតាំងបម្រើឱ្យចំណតរថយន្តពេល កន្លែងលេងល្បែងប្រជាប្រិយ សួនថតរូប កន្លែងប្រគុំតន្ត្រី និងទីតាំងសម្រាប់ការប្រកួតកីឡាជាដើម ក្នុងបរិវេណភ្នំព្រះរាជទ្រព្យ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ឯកឧត្ដម តាំង ម៉េងលាន បាននួសបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល បានសំរេចរៀបចំសង្ក្រាន្តនៅនៅភ្នំព្រះរាជទ្រព្យនេះ គឺ ចងប្រែក្លាយទីនេះទៅជាតំបន់ទេសចរណ៍ បែមរវប្បធម៌ ប្រវត្តិរាស្ត្រ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិជិតឆ្ងាយ ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ បានស្គាល់ និងអញ្ជើញមកកម្សាន្តសប្បាយនៅទីនេះឲ្យបានច្រើនកោះករ ដើម្បីជួយលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះឲ្យកាន់តែប្រសើរឡើងតាមរយៈការលក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងទំនិញផ្សេងៗជូនដល់ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកទស្សនាកំសាន្ត។ដើម្បីសម្រេចគោលបំណងនេះ ឯកឧត្តមបានស្នើ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះត្រូវរៀបចំផ្ទះសំបែកឲ្យបានស្អាត ជាលក្ខណៈបុរាណ ស្របតាមសម័យទំនើប ត្រូវរៀបចំបរិស្ថាននៅទីនេះឲ្យបានស្អាត មានអនាម័យ និងភាពបៃតង ហើយការលក់ដូរត្រូវលក់ក្នុងតម្លៃសមរម្យ ម្ហូបអាហារមានគុណភាព និងអនាម័យ។ឯកឧត្ដមបានឲ្យដឹងថា ក្នុងពិធីចង្ក្រានឆ្នាំនេះរដ្ឋបាលរដ្ឋបាលខេត្ត បានជួផុលផ្លូវ លេខ១៥១ ដែលមានប្រវែងជាង ២៦០០ ម៉ែត្រ ដោយបានចាក់កៅស៊ូយ៉ាងមានគុណភាព និងបានធ្វើផ្លូវចាក់បេតុងនៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យជាច្រើនកន្លែងទៀតផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនា និងកម្សាន្តក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាល។ឯកឧត្ដមបានឲ្យដឹងទៀតថា នៅពេលខាងមុខនេះផ្លូវលេខ ១៥១ នេះ នឹងត្រូវបានពង្រីកបន្ថែមទទឹង ១១ម៉ែត ហើយរៀបឥដ្ឋការ៉ូឡាសងខាង និងមានលូរំដោះទឹក ហើយផ្លូវជាច្រើនខ្សែទៀត ក៏គ្រោងនឹងជួសជុលពង្រីកដែរ។

អត្ថបទទាក់ទង