រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សំណេះសំណាល និងទទួលស្វាគមន៍ ប្រតិភូវៀតណាម ខេត្តអានយ៉ាន ដែលអញ្ញើញមកជូនពរ ដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកណ្តាល

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ បានទទួលជួបសំណេះសំណាល និងទទួលស្វាគមន៍ ប្រតិភូវៀតណាម ខេត្តអានយ៉ាន ដែលអញ្ញើញមកជូនពរ ដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដឹកនាំដោយ ឯកឧត្តម ជូ តីនគៀត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។លោកជំទាវ ហ៊ុន កុសនី តាងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់ ប្រតិភូខេត្តអានយ៉ាង ដែលបានអញ្ញើញមកជូនពរ ដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកជំទាវ បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមតាមជួយអភិបាល ប្រោសព្រំសព្វសាធុការពរជ័យគ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សេចក្តីសុខសុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

អត្ថបទទាក់ទង