រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យសង្គ្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី នៅភ្នំព្រះរាជទព្យ ស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងជាប្រធានអនុគណៈកម្មការរៀបចំតាំងពិព័រណ៍នានា នៃគណៈកម្មការរៀបចំពិធីបុណ្យសង្គ្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី នៅភ្នំព្រះរាជទព្យ ស្រុកពញាឮ ខេត្តកណ្តាល បានដឹកនាំក្រុមការងារពិនិត្យទីតាំងត្រៀមរៀបចំរៀបស្តង់ពិព័រណ៍ រៀបចំទីតាំងតន្ត្រីសម័យបំរើកម្មវិធីរាំវង់ និងកម្មវិធីតន្ត្រីធំជាមួយយុវជនលេងទឹក ឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងបង្កនៅភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានមកដល់នាពេលខាងមុខនេះ ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាលដែលមាន រយៈពេល៣ ថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសាឆ្នាំ២០២៣ នេះ។

អត្ថបទទាក់ទង