រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជំហ៊ាន១ ចំនួន១០៩ប័ណ្ណជូនប្រជាពលរដ្ឋជាអតិថិជនបុរិសិរីមង្គល

ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​​ ជំហ៊ានទី១ ស្មើនិងចំនួន១០៩ប័ណ្ណជូនប្រជាពលរដ្ឋជាអតិថិជនរបស់គម្រោងលំនៅឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ការប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់អតិថិជនដែលជាម្ចាស់លំនៅឋាននាពេលនេះគឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរក្នុងមូលដ្ឋាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តថា៖ ប័ណ្ណកម្មសិទ្ធិនេះវាមានប្រយោជន៍ណាស់សំរាប់ម្ចាស់លំនៅឋានគ្រប់គ្នា និងធានានូវសិទ្ធិស្របច្បាប់ជាម្ចាស់កាន់កាប់ពិតប្រាកដ ប័ណ្ណកម្មសិទ្ធិនេះអាចយកទៅប្រើប្រាស់ជារបស់បញ្ចាំនៅធនាគារខ្ចីប្រាក់ដើម្បីពង្រីកមុខរបរឬអាជីវកម្មបន្ថែមទៀតផង។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ជាការពិតណាស់ គម្រោង លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និងទីមួយរបស់ កម្ពុជា អភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបាន ផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការទទួលបានលំនៅ ឋានមួយដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្ដាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្ដីថ្លៃថ្នូរ ក្នុងតម្លៃទាបជាង៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។ពិសេសអតិថិជនមិនតម្រូវឲ្យចំណាយបង់ពន្ធប្រថាប់ត្រា៤ភាគរយ ពេលផ្ទេរកម្មសិទ្ធនោះឡើយ ដោយពន្ធប្រថាប់ត្រានេះគឺជាបន្ទុករបស់រដ្ឋ។ ឯកឧត្តមបន្ថែមថា៖ក្រៅពីផ្តល់ភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ក្រុមហ៊ុនបាននឹងកំពុងរៀបចំដំណើការ ផ្សាររាត្រីសិរីមង្គលបន្ថែមទៀត ដើម្បីផ្ដល់ជាប្រភពឱកាសការងារ ឱកាសធ្វើអាជីវកម្ម និងជាប្រភពចំណូលផ្សេងៗ ទៀតសម្រាប់បងប្អូនដែលរស់នៅក្នុងទីតាំងគម្រោងនេះ។ ហើយនាពេលកន្លងមក ដើម្បីចូលរួមចំណែកលើកកម្ពស់ សុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និង សេចក្តីថ្លៃថ្នូររបស់អតិថិជនដែលបានចូលរស់នៅក្នុងទីតាំងគម្រោងរួចហើយ ក្រុមហ៊ុនបានរៀបចំជាកម្មវិធីប្រកួត ផ្ទះខ្ញុំស្អាត ដើម្បីឲ្យអតិថិជនបានចូលរស់នៅមានឱកាសក្នុងការបង្ហាញផ្ទះរបស់ពួកគាត់ប្រកបដោយភាពស្រស់ស្អាត និងគំនិតឆ្នៃប្រឌិតផ្ទាល់ក្នុងការរៀបចំតុប តែងផ្ទះរបស់ខ្លួន។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនដែលរស់នៅក្នុងបុរីសិរីមង្គល សូមគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ គឺគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងការការពារអោយបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីការរស់នៅរបស់បងប្អូនប្រកបដោយសុខសុវត្ថិភាព៕

អត្ថបទទាក់ទង