រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតី ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តពិធីបុណ្យគម្រប់ខួប ១៩ឆ្នាំ ព្រះរូបសំណាកលោកតាខ្មៅ នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងពិធី សូត្រមន្តចម្រើនព្រះបរិត្តពិធីបុណ្យគម្រប់ខួប ១៩ឆ្នាំ ព្រះរូបសំណាកលោកតាខ្មៅ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសាខាងមុខនេះផងដែរ។ពិធីនេះបានប្រារព្ធធ្វើ ទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល ដើម្បីជំរះនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាពិសេសសូមជួយបីបាច់ថែរក្សាឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព និងការអភវឌ្ឍជានិច្ចនិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែ ប្រសើរឡើងថែមទៀត។នៅក្នុងឱកាសដែរ ក៍មានការសម្តែងនូវរបាំត្រុដិ ដើម្បីជាកិច្ចបណ្តាញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ ដើម្បីទទួលយកសិរីសួស្តីបវរមហាប្រសើរក្នុងឆ្នាំថ្មី សូមទទួលបានជោគជ័យថ្មីៗថែមទៀតសម្រាប់ខេត្តកណ្ដាលទាំងមូល។ក្នុងពិធីនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានជូនពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស.២០២៣ ខាងមុខនេះ និងសូមបារមីលោកតាខ្មៅ ជួបគ្រប់គ្រង បីបាច់ ថែរក្សា ដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល សូមបានជួបប្រកបតែនឹងព្រះពុទ្ធពរទាំង៤ប្រការគឺ: អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង