មន្រ្តីសុខាភិបាលប្រមាណ ៣០នាក់ និងស្តង់សុខភាពចំនួន ៤ទីតាំង ត្រូវបានក្រុមការងារសុខាភិបាលខេត្ត រៀបចំរួចរាល់ ដើម្បីត្រៀមផ្តល់ការសង្គ្រោះបឋម ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកលេងកម្សាន្តសប្បាយក្នុងកម្មវិធីសង្ក្រាន្តឆ្នាថ្មីខេត្តកណ្តាលនៅភ្នំព្រះរាជទ្រព្យ ។ សូមបញ្ជាក់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋទូទៅដែលបានអញ្ជើញមកលេងកម្សាន្តសប្បាយនៅភ្នំព្រះរាជទ្រព្យរយះពេល ៣ថ្ងៃនេះ មានបញ្ហាសុខភាពតិចតួចដូចជា វិលមុខ អស់កំលាំងចង់ខ្យល់ជាដើម អាចអញ្ជើញមកជួបក្រុមគ្រូពេទ្យដែលមានចំនួនសរុបប្រមាណ ៣០នាក់ ដែលបាននឹងកំពុងប្រចាំការនៅចំនួន ៤ស្តង់សំរាប់ការព្យាបាលបឋម ខណះស្តង់សុខាភិបាលទាំំង ៤ទីតាំងនោះគឺ ទី១ នៅម្តុំផ្លូវច្រមុះជ្រូកជើងភ្នំ , ទីតាំងទី២ គឺនៅមុខវត្តព្រះធម្មកេរ្តិ៍ , ទីតាំងទី៣ គឺនៅចំនុចស្រះទឹក និងទីតាំងទី៤ គឺនៅបរិវេណពុទ្ធមណ្ឌល ។