រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កម្លាំងសមត្ថកិច្ច ចុះការពារសន្តិសុខសុវត្តិភាព ថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ ជូនប្រជាជន ក្នុងព្រឹត្តិការណ៍សង្រ្កាន្ដខេត្តកណ្តាល ភ្នំព្រះរាជទ្រព្យ

ស្រុកពញាឮ ៖ កម្លាំងសមត្ថកិច្ច នគរបាលខេត្តកណ្តាល សហការជាមួយកម្លាំង អធិការនគរបាល ស្រុកពញាឮ បានចុះអន្តរាគមន៍ ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាម ច្រកចេញចូល និងយាមល្បាត នៅទីតាំងគោលដៅ សំខាន់ៗជាច្រើន កន្លែងទៀត ដើម្បីការពារសន្តិសុខ និងបញ្ជៀសការកកស្ទះ ចរាចរណ៍ ជូនប្រជាជន ភ្ញៀវជាតិ អន្តរជាតិ មកលេងកំសាន្ត ក្នុងព្រឹត្តិការណ៍ខេត្តកណ្តាល នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណី រយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី (១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣)។ ជាមួយគ្នានេះ កម្លាំងសមត្ថភាព បានរៀបចំ រថយន្តពន្លត់អគ្គីភ័យ គឺត្រៀម24ម៉ោងលើ24ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋបានទាន់ពេលវេលា ខណៈដែល មានហានិភ័យ កើតឡើងជាយថាហេតុ ណាមួយ៕

អត្ថបទទាក់ទង