រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ហាក់ សុខមករា ប្រគល់ពានរង្វាន់ដល់ អ្នកចូលរួម រត់ប្រណាំង អបអរសាទរ ព្រឹត្តិការណ៍សង្រ្កាន្ត ខេត្តកណ្តាល ភ្នំព្រះរាជទ្រព្យ

ស្រុកពញាឮ៖ អភិបាលរងខេត្តកណ្តាល ឯកឧត្តម ហាក់ សុខមករា នៅថ្ងៃទី ១៥ ខែមេសានេះ ហើយដែលត្រូវនិង ថ្ងៃទី២នៃព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាល ភ្នំព្រះរាជទ្រព្យ បានចូលរួមផ្តល់ពានរង្វាន់ដល់កីឡាករ កីឡាការនីដែលបានចូលរួម កម្មវិធីរត់ប្រណាំង ដែលជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីកម្សាន្តសប្បាយ ជាច្រើនទៀត ក្នុងព្រឹត្តការណ៍សង្រ្កាន្ត ខេត្តកណ្តាល ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង នៅរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ឃុំផ្សាដែកស្រុកពញាឮ ។ ថ្លែងក្នុងកម្មវិធី រត់ប្រណាំងនេះឯកឧត្តម ហាក់សុខមករា បានសម្តែងការអរគុណចំពោះ កីឡាករ កីឡាការនី ដែលបានចូលរួម កម្សាន្តសប្បាយ ក្នុងកម្មវិធី អបអរសាទរ ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលនេះ ។ គួរបញ្ជាក់ថា៖ កម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរ ព្រឹត្តការណ៍សង្ក្រាន្ត ខេត្តកណ្តាល ភំ្នព្រះរាជទ្រព្យ នាពេលនេះ មានកីឡាករ កីឡាការនី ចូលរួម សរុបចំនួន៤៩៩នាក់ ដោយចែកចេញជា២ទំរង់៖ គឺទី១ ការរត់ប្រណាំង នារីចំងាយ ៣គីឡូម៉ែត្រ សរុបចំនួន ២៥៩នាក់និងទី២ ការរត់ប្រណាំងបុរស ចំងាយ ៥គីឡូម៉ែត្រ សរុបចំនួន២៤០នាក់ ។ ដោយឡែក ចំពោះ លទ្ធផលជ័យលាភីចាប់ពីលេខ១ ដល់លេខ៤ ទទួលបាន ថវិកា និងសម្ភារះសិក្សាមួយចំនួនទៀត៕

អត្ថបទទាក់ទង