រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្លង់រឹងចំនួន ១,០៣០ប័ណ្ណ ត្រូបានអភិបាលខេត្តកណ្ដាលចែកជូនប្រជាពលរដ្ឋរស់នៅ ឃុំព្រែកអំបិល ស្រុកស្អាង

លើ ឃុំព្រែកអំបិល ស្រុកស្អាង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់បំផុត លើការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលដ្ឋ ដោយបានឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឲ្យមានភាពកាន់តែល្អប្រសើរឡើង។ឯកឧត្តមអភិបាលបានបញ្ចាក់បន្តថា ការចែកប្លងរឹងនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។ក្នុងពិធីនេះដែរឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណង និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទាលុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៦ លើក ស្មើនឹង ២៧០,៩២៦ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពីភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង សរុបចំនួន ១,០៣០ ប័ណ្ណ ស្មើនឹង ៥១៣ គ្រួសារ។

អត្ថបទទាក់ទង