ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ ដែលប្រព្រឹត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការ បោះឆ្នោតសភាពាណិជ្ជកម្មកម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ដោយមានការចូលរួមពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ ឆ្នាំ២០២៣នេះ មានសមាសជិកថ្មីឈរឈ្មោះ ចំនួន៨រូប ដោយត្រូវបោះឆ្នោតជ្រើសរើសសមាជិកថ្មី ចំនួន ០៧រូប ដើម្បីបំពេញបន្ថែម ជាមួយសមាជិកបន្តអាណត្តិ ចំនួន ០៨រូបទៀត និងមានបេក្ខជនមិនជាប់ឆ្នោត ចំនួន ០១រូប ហើយការបោះឆ្នោតនេះនឹងត្រូវប្រកាសលទ្ធផលនារសៀលថ្ងៃដដែលនេះផងដែរ។ សូមបញ្ជាក់ថាបេក្ខជនឈរឈ្មោះទាំង ៨ រូបរួមមាន៖១.លោក ហៀង ប៊ុនហេង លក់អចលនទ្រព្យ២.លោក ហុង តុង ម្ចាស់សិប្បកម្មទឹកត្រី ទឹកស៊ីអ៊ីវ៣.លោកស្រី តាត ចាន់នី ម្ចាស់ភោជនីយដ្ឋាន៤.លោកស្រី ឈួន ចំណាន ម្ចាស់ភោជនីយដ្ឋាន៥.លោក អ៊ុង ច័ន្ទរិទ្ធ ដេប៉ូលក់ប្រេងឥន្ធនៈ៦.លោក សំអឿន វ៉ាបូរិន្ទ ដេប៉ូលក់គ្រឿងសំណង់៧.លោក ហ៊ិន ប៊ុនធឿន ដេប៉ូលក់ប្រេងឥន្ធនៈ៨.លោកជំទាវ សំអឿន សុគន្ធារី លក់អចលនទ្រព្យ។