ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃគម្រោងសាងសង់ទីលានចាក់សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹងផងដែរ។