រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យនិងសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋ២១គ្រួសារ ស្មើនឹង៤០ខ្នងផ្ទះដែលរងផលប៉ះពាល់ដោយសារស្រុតផ្ទះ និងបាក់ច្រាំងតាមដងទន្លេរបាសាក់ នៅភូមិត្រពាំងឈូក

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ចុះពិនិត្យនិងសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋ២១គ្រួសារ ស្មើនឹង៤០ខ្នងផ្ទះដែលរងផលប៉ះពាល់ដោយសារស្រុតផ្ទះ និងបាក់ច្រាំងតាមដងទន្លេរបាសាក់ នៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ។ ក្នុងឱកាសចុះពិនិត្យ និងសួរសុខទុក្ខ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីស្នើ ឱ្យអជ្ញាធរ ត្រូវយកចិត្តទុកដាក់ពីសុវត្ថិភាពអាយុជីវិត ជួយសង្គ្រោះ និងការពារបញ្ចៀសកុំឱ្យមានការរងគ្រោះដល់អាយុជីវិត។ ត្រូវចាត់កំលាំងការពារសុវត្ថិភាពសម្ភារៈ ដែលនៅមាន។ ត្រូវរៀបចំក្រុមការងារស្រាវជ្រាវពីមូលហេតុនៃការស្រុតផ្ទះបាក់ច្រាំង និងវាយតំលៃពីស្ថានភាពផ្ទះ ឱ្យបានឆាប់រហ័ស និងរៀបចំជារបាយការណ៍ជូនថ្នាក់ជាតិ និងជម្រាបជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះ។

អត្ថបទទាក់ទង