រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតច្រាំងទន្លេបាសាក់ចំនួន២១ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតផ្ទះតាមដងទន្លេបាសាក់ ចំនួន២១គ្រួសារ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ អំណោយដែលបានសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២១ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ kg, មី ១ កេស, ត្រីខ ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ១ កេស, តង់កៅស៊ូ ១បន្ទះ, និងម៉ាស ១ កញ្ចប់។ ក្នុងនោះដែរគ្រួសាររងគ្រោះរលំទាំងស្រុងមានចំនួន ០២គ្រួសារ ទទួលបានថវិកា១លានរៀល គ្រួសារដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ១៥គ្រួសារ ទទួលបានថវិកា ៨០ម៉ឺនរៀល និងគ្រួសារប៉ះពាល់ស្រាលមានចំនួន ០៤គ្រួសារ មានប្រសាសន៍ណេះសំណាលនាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ ដែលហេតុការណ៍នេះគឺគ្មានអ្នកណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនៅលើខ្លួនរបស់យើងផ្ទាល់ឡើយ។ ក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចាកចេញពីទីតាំងដែលកំពុងរកនូវការបាក់ស្រុតនេះ ហើយសូមរកទីតាំងសុវត្ថិភាពស្នាក់នៅជាបណ្ដោះអាសន្ន។

អត្ថបទទាក់ទង