ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការណែនាំអំពីរបៀបរបប និងការបំពេញការងាររបស់មន្ត្រីជាប់កិច្ចសន្យា និងកម្មសិក្សាការីស្ម័គ្រចិត្ត កិច្ចប្រជុំនេះមានការចូលរួមពីលោក នាយករងរដ្ឋបាលខេត្ត និងទីចាត់ការ អង្គភាព ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាខេត្ត។កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងដើមី្បពង្រឹងការគ្រប់គ្រងកិច្ចការងារឲ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ។