រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្ដាលជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកលើកដែក ត្រូវបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពឱ្យមានប្រសិទ្ធភាពខ្ពស់

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកលើកដែក ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក ឃុំ និងកងកម្លាំងទាំងបីផងដែរ។។ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាព ឱ្យបានល្អប្រសើរ និងជម្រុញ ដល់មន្ត្រីទាំងអស់ បន្តសហការ និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រើសើរ ដើម្បីធានាដល់សុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ឯកឧត្តម អភិបាលរងខេត្ត បានជំរុញដល់គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពបន្ថែមទៀត លើបញ្ហាគ្រឿងញៀនហាមដាច់ខាតកុំអោយមានការជក់គ្រឿងញៀន ចរាចរណ៍គ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀននេះវាធ្វើឲ្យសង្គមមួយមានភាពអសន្តិសុខ បង្កឲ្យមានចោរលួច ចោរប្លន់ និងក្មេងទំនើង របៀបរៀបរយ ក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវជៀសឱ្យបានដាច់ខាតក្នុងការនៅពីក្រោយល្បែងស៊ីសង កុំនៅពីក្រោយបទល្មើសនានាក្នុងមូលដ្ឋាន ពិសេសកុំអន្តរាគមន៍រាល់បទល្មើស និងល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយក្នុងករណីដែលគណៈបញ្ជាការឯកភាពខេត្តរកឃើញមានមន្ត្រីណាម្នាក់នៅពីក្រោយល្បែងស៊ីសង ឬបទល្មើសនានា នោះមន្ត្រីម្នាក់នោះនឹងប្រឈម និងការដាក់តាមច្បាប់ជាធរមាន។

អត្ថបទទាក់ទង