រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រាសជាផ្លូវការអគារសាលាស្រុក និងអាគារសាលប្រជុំស្រុកពញាឮ ខេត្តកណ្តាល

ខេត្ត្តកណ្ដាល ៖ រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិតីភាពក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រាសជាផ្លូវការអគារសាលាស្រុក និងអាគារសាលប្រជុំស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងអាវុធទាំងបី លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត, លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថាអគារសាលាស្រុក និងអគារសាលប្រជុំស្រុកពញាឮ ជាសមិទ្ធជាថ្មីដែលស្រុកពញាឮទទួលបានដោយការខឹតខំរបស់ រដ្ឋបាលខេត្តកណ្ដាល បានសហការជាមួយលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត គួរត្រីសម្ដេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិ កនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងវោអគ្គនាយិកា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដើម្បីសាងសង់អគារសាលាស្រុក និងអាគារសាលប្រជុំស្រុកពញាឮ ក្នុងការសម្រួលដល់ការបំពេញ ការងារ និងការបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋបាលស្រុក និងបម្រើដល់ផលប្រយោជន៍សាធារណៈជូន ប្រជាជនទូទៅ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អគាររដ្ឋបាលសាលាស្រុក មានទំហំ ១២ ម៉ែត្រ x ៣២ ម៉ែត្រ មានកម្ពស់ពីរជាន់ ចំណាយថវិការសរុបចំនួន ២,០០០,០០០,០០០ រៀល (ពីរប៊ីលានរៀលគត់) ជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ កិតិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងអគារសាលាប្រជុំសាលាស្រុក មានទំហំ ១៧ ម៉ែត្រ x ២០ ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៩៩៩,៤៥០,០០០ រៀល (ប្រាំបួនរយកៅសិបប្រាំបួនលាន បួនរយហាសិបពាន់រៀលគត់) ។ ឯកឧត្ដមអភិបាល បន្តទៀតថា អការរដ្ឋបាលសាលាស្រុកពញាឮ និងសមិទ្ធផលនានា គឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់ រដ្ឋបាលស្រុកពញាឮ ខេត្តកណ្តាល ដែលជាទីកន្លែង ចំពេញការងារ ផ្តល់សេវា ប្រជុំ បណ្តុះបណ្តាល ផ្តល់នូវពុទ្ធិ ប្រកបដោយសោភ័ណ្ឌភាព សុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោល នយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចសក្កៈមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស បានដាក់ចេញនូវគោលឌយោបាយយុទ្ធសាស្ត្រចតុកោណ នីតិ កាលទី៦នៃ រដ្ឋសភាដាទី នៅតែចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង- ជាអាទិភាព ដោយ គម្កល់មនុស្សជា អាទិភាពនៅលើគេនិងនយោបាយនេះនៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំង អតីតកាល និង បច្ចុប្បន្ន ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជាឆ្ពោះទៅរកភាពរីកចំរើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅដូនប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ស្រុកពញាឮ ខេត្តកណ្តាល គ្រប់ លំដាប់ថ្នាក់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បី ម៉្យាងម្រោងសាងសង់ដ៏មានសារៈសំខាន់នេះ ដំណើរការទៅដោយរលូន និងបញ្ចប់ជាស្ថាពះតាមការ គ្រោងទុក និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ហើយក៏សូមអំពានចំពោះសន្តិរាដ ការដ្ឋបាលស្រុក អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សា អគារ និង ហេដ្ឋារចនាសម្ព័ន្ធ ដែលជាសមិទ្ធផលដ៏ធំធេងនេះ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ចាប់ពីថ្ងៃប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះតទៅ។ ឯកឧត្ដមបណ្ឌិត ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនូវចំណុចសំខាន់ មួយចំនួនដូចជា រដ្ឋបាលស្រុក និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និង អនុវត្ត ឱ្យបានជាប់ជានិច្ច នូវបាវចនា២ និង អភិក្រម៥ ដែលបានដាក់ចេញដោយ សម្តេចតជោ នាយករដ្ឋមន្ត្រី គឺ៖ បាវចនា ២ «កែទម្រង់ខាងក្នុង និង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម ៥ «ឆ្លុះ កញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់» ។

អត្ថបទទាក់ទង