រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចស្មៀន និងការរៀបចំលិខិតរដ្ឋបាលឃុំ សង្កាត់ នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចស្មៀន និងការរៀបចំលិខិតរដ្ឋបាលឃុំ សង្កាត់ នៅខេត្តកណ្តាល នារសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ សិក្ខាកាមដែលទទួលបានទទួលវគ្គបណ្តុះបណ្តាលនេះគឺជាកត្តាលីករ ដ៏ស័ក្កិសិទ្ធិដើម្បីបំពេញការងារ អនុវត្តតួនាទីភារកិច្ច អោយបានកាន់តែមានភាពប្រសើរឡើង ដើម្បីបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើងប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដមបានមានប្រសាសន៍បន្តថា៖ រដ្ឋបាលខេត្តកណ្ដាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី តាមរយៈការបើកវគ្គសិក្សាជាច្រើន ដែលរៀបចំដោយទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត ដោយផ្អែកលើផែនការសកម្មភាព និងថវិកាអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលខេត្តកណ្ដាល។ ឯកឧត្តមបានបន្ថែមថា៖ទោះបីជាវគ្គបណ្តុះបណ្តាលនេះជួបប្រទះបញ្ហាប្រឈមមួយចំនួន ប៉ុន្តែវគ្គបណ្តុះបណ្តាលបានដំណើរការយ៉ាងរលូននិងប្រកបដោយភាពស្និទស្នាល ឆ្លងតាមរយៈលទ្ធផលនេះ បានបញ្ជាក់អោយឃើញថាការបណ្តុះបណ្តាលរបស់ក្រុមគ្រូបង្គោលសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងការខិតខំប្រឹងប្រែងរបស់សិក្ខាកាមគ្រប់រូបសម្រាប់រយៈពេល២ថ្ងៃនេះពិតជាទទួលបានផ្លែផ្កា និងសម្រេចបានទៅតាមលទ្ធផលដែលបានគ្រោងទុក។ ឯកឧត្ដមបានបន្តថា៖ សិក្ខាកាម ដែលជាស្មៀនឃុំទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវយកចំណេះដឹង និងបទពិសោធន៍ ទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងឃុំរបស់ខ្លួន ឱ្យមានលក្ខណៈ ឯកភាពគ្នា និងស្របគ្នាចំពោះកិច្ចការរដ្ឋបាល ក៏ដូចជាទម្រង់ និងខ្លឹមសារនៃលិខិតរដ្ឋបាលរបស់ឃុំ សង្កាត់ផងដែរ។ សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ដោយមាន សិក្ខាកាមជាស្មៀនឃុំ អញ្ជើញមកពីរដ្ឋបាលស្រុកចំនួន៥ រួមមាន៖មក្រុងតាខ្មៅ ស្រុកលើកដែក មុខកំពូល ពញាឮ អង្គស្នួល និងស្រុកកណ្តាលស្ទឹង ដែលមានសិក្ខាកាមសរុបចំនួន ៦៨នាក់។

អត្ថបទទាក់ទង