រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំលើកទី២១ របស់គណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទៅស្ដីការក្រសួង រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យស្ថានភាព វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តមុខងារអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្ត ដែលជាមូលដ្ឋានសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តលើការពង្រីកការប្រគល់មុខងារអប់រំទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌដទៃទៀតក្រៅពីរដ្ឋបាលក្រុង ស្រុកក្នុងខេត្តបាត់ដំបង៕

អត្ថបទទាក់ទង