រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេច​ព្រះឧត្តម​បញ្ញា​ ដួង​ ផង់​ ដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទ ដង្ហែរ ធម្មយាត្រាជុំវិញមហាសក្យមុនីចេតីយ ក្នុងឱកាសបុណ្យវិសាខបូជា

ខេត្តកណ្ដាល៖ សម្តេច​ព្រះឧត្តម​បញ្ញា​ ដួង​ ផង់​ សមាជិក​ថេរសភា​នៃព្រះរាជាណាចក្រកម្ពុជា​ និងជាចៅអធិការវត្តព្រែកប្រាំង នៅវេលាម៉ោង ៣ ទៀបភ្លឺ ថៃ្ងព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបុណ្យវិសាខបូជា ព្រះអង្គបានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទ ដើរហែក្បួនធម្មយាត្រា ជុំវិញព្រះមហាសក្យមុនីចេតិយ ដែលតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ នៅលើភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ និងបានបូជា គ្រឿងសក្ការៈ សូត្រធម៌ មន្សកាថ្វាយបង្គំព្រះរតនត្រ័យ និងសម្មាទានសីល ពិធីនេះក៏មានការអញ្ចើញចូលរួមផងដែរ ពីសំណាក់លោក ថន សុវណ្ណា អភិបាលស្រុកពញ្ញាឮ។ ពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹក និងឧទ្ទិសចំពោះថ្ងៃទាំងបីនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងថ្ងៃរំលត់ក្ខន្ធចូលកាន់ព្រះនិព្វាន ដោយកើតឡើងចំថ្ងៃ១៥កើត ខែវិសាខដូចគ្នា ពោលគឺខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

អត្ថបទទាក់ទង