រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប អភិសោកអដ្ឋិធាតុលោកអ្នកមានគុណ និងឆ្លងសមិទ្ធផលនានាក្នុងវត្តសុវណ្ណដេករាម (ហៅវត្តជ្រុងរមាស) ស្ថិតក្នុងភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិតីភាពក្នុង ពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប អភិសោកអដ្ឋិធាតុលោកអ្នកមានគុណ និងឆ្លងសមិទ្ធផលនានាក្នុងវត្តសុវណ្ណដេករាម (ហៅវត្តជ្រុងរមាស) ស្ថិតក្នុងភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត ឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត សូមគោរពលោកប្រធានក្រុមប្រឹក្សាស្រុកចួលរួមផងដែរ ។ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានឱ្យដឹងថាស្រុកកោះធំ មានវត្តចំនួន ២០វគ្គ ក្នុងនោះ វត្តធម្មយុទ្ធិមាន ចំនូន ២ វគ្គ ព្រះសង្ឃសរុបមាឌ ចំនួន ៣០៦អង្គ, ព្រះសង្ឃមហានិកាយសរុប ២៩៥អង្គ (ភិក្ខុ ៧៣អង្គ និង សាមណេរ ២២៣ អង្គ) ព្រះ សង្ឃធម្មយុត្តិសរុប ១០អង្គ (ភិក្ខុ អង្គ និងសាមណេរ ៨ អង្គ មានសាលាពុទ្ធិកៈបឋមសិក្សាចំនួន ៦ សាលា និងព្រះវិហារនៅស្តាមសរុប ៦វិហារ បច្ចុប្បន្នវត្តសុវណ្ណជោតារាម (ហៅវត្តជ្រុងរមាស) នេះ មានអាយុកាល ២២៩ឆ្នាំ មកហើយ ដែលត្រូវបានកសាងនៅក្នុងព.ស.២៣២៨ ត្រូវនឹងគ.ស.១៧៨៤ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះតេជគុណព្រះនាម ប៉ែន ទីវ។ ព្រះអង្គបានដឹកនាំពុទ្ធបរិស័ទកាប់ស្ការព្រៃ កសាងពាយមួយខ្នង ធ្វើអំពីយរើប្រក់ស្បូវទំហំ ៤x៦ ម៉ែត្រ ដោយបានប្រសិទ្ធនាមអារាមនេះថា វត្តជ្រុងរមាស។ បន្ទាប់ពីព្រះគ្រូចៅអធិការព្រះនាម ប៉ែន ទីវ បាន ទទួលអនិច្ចធទៅ ពុទ្ធបរិស័ទក៏បានអារធនានីម]ព្រះតេជភូមិមួយព្រះអង្គព្រះនាមក លោកត់នៅបន្ត ដោយបានតែងតាំងព្រះអង្គជា ព្រះចៅអធិការបន្ទាប់។ ចំណែកឈ្មោះ សុវណ្ណជោតារាម ទើបតែព្រះតេជ គុណ ស្រីស៊ីថន ហៅ ទួន ព្រះអង្គប្រសិទ្ធនាមទៅជាភាសាបាលី ដែលជាផ្លូវការថា រហូតដំរីសព្វថ្មៃ។ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ផ្ដើមចេញពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ បានផ្ដល់ឱកាសពេញលេញ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត រួមនឹងការប្រតិបត្តិជំនឿសាសនានានា ហើយបានផ្ដល់ឱកាស នៃការចូលរួមធនធានផ្ទាល់ខ្លួន តាមរយៈ វប្បធម៌ នៃការចែករំលែក ដើម្បី ចូលរួមកសាង និងអភវិឌ្ឍវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចំរើន ស្របតាមការអភិវឌ្ឍ នៃសង្គមជាតិ ផងដែរ ។ ឯកឧត្ដមអភិបាលរងខេត្តបន្តថា ដូចបងប្អូនបានជ្រាបហើយថា តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យរបស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា ។ ក្រៅពីនោះ វិស័យព្រះពុទ្ធសាសនា ក៏តែងតែបានចូលរួមចំណែកក្នុងការងារសង្គម កម្មវិធីមនុស្សធម៌ និងកាកបាទក្រហម ជាដើម ដូចគ្នានោះដែរ តាមរយៈ តួនាទីដ៏សំខាន់ នៃព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ ទើបញ៉ាំងឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និងចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បី ទ្រទ្រង់ព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចំរើនថែមទៀត ។

អត្ថបទទាក់ទង