រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធឆ្លងព្រះវិហារស្រោចស្រពសុគន្ធវារី ព្រះ សុពលធម្ម ម៉ាន ម៉ៅ ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះវិន័យធរអនុគណស្រុកពញាឭ និងជាព្រះចៅអធិការវត្តដងទង់ និងកាត់ខ្សែរបូសម្ភោធសិទ្ធិផលនានាក្នុងវត្តដងទង់

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធឆ្លងព្រះវិហារស្រោចស្រពសុគន្ធវារី ព្រះ សុពលធម្ម ម៉ាន ម៉ៅ ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះវិន័យធរអនុគណស្រុកពញាឭ និងជាព្រះចៅអធិការវត្តដងទង់ និងកាត់ខ្សែរបូសម្ភោធសិទ្ធិផលនានាក្នុងវត្តដងទង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះសមាជិកថេរសភាសង្ឃ នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះវិមលវេទី មេគណខេត្តកណ្តាល និងជាសម្តេចព្រះចៅអធិការវត្តសុវណ្ណវារី (ព្រែកតាទែន) ស្ថិតក្នុងបរិវេណវត្តដងទង់ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តកណ្ដាល អភិបាលរងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកពញ្ញាឮ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើននាក់។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឱ្យចេះសណ្តោសប្រណី អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ ចេះរួមរស់ជាមួយគ្នាកសាងកុសលផលបុណ្យដើម្បីជាទ្រព្យជាប់ប្រាណនាជាតិខាងមុខ ជាក់ស្ដែងព្រះសង្ឃបានដើរតួនាទីយ៉ាសំខាន់ក្នុងសង្គម ដោយបានចូលរួមយ៉ាងសកម្មក្នុងការអប់រំគុណធម៌ សីលធម៌ ដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ក្នុងសម័យតេជោសន្តិភាព។ ឯកឧត្ដម បន្តថា ឧបដ្ឋានសាលា និងសម្ភោធសមិទ្ធផលនានាក្នុងវត្តដងទង់ ដែលត្រូវបានសម្ពោធនាឱកាសនេះ គឺជាសមិទ្ធិផលថ្មីបន្ថែមទៀត ដែលបង្ហាញឱ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងនៅពេលនេះ កើតចេញពីប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ លើគ្រប់វិស័យ និងការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាំផ្ញើដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ត្រូវដាក់ពង្រឹងលើការងារគ្រប់គ្រង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានចូលមកដល់នាពេលខាងមុខនេះ។ ជាមួយគ្នានេះដែរត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព។

អត្ថបទទាក់ទង