ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បង្ហាញនូវសមិទ្ធផល សំខាន់ៗមួយចំនួន ដែលខេត្តកណ្ដាល សម្រេចបាន ក្នុងឆ្នាំ២០២២ កន្លងទៅកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីជាអភិបាលរងស្រុក ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន ជាច្រើន រូបទៀត ផងដែរ ។ឯកឧត្ដម ប្រាក់ សារ៉ាត មានប្រសាសន៍ថា កិច្ចប្រជុំមានគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារ និងការប្រមូលធាតុចូលនានាសម្រាប់កែលម្អព្រមទាំងលើកទិសដៅការងារនៅត្រីមាសបន្ទាប់ឱ្យកាន់តែល្អប្រសើរឡើង និងបង្ហាញពីសមិទ្ធផលសំខាន់ៗមួយចំនួន ដែលខរត្តបានខិតខំរួមគ្នាពុះពារសម្រេចបានក្នុងឆ្នាំកន្លងមក ។ ឯកឧត្ដមអភិបាលរងខេត្តបន្តថាជាមួយនឹងសមិទ្ធផលទាំងនេះ ក្នុងនាមរដ្ឋបាលខេត្ត បានលើកទឹកចិត្ត ដល់លោក លោកស្រី សមាជិក សមាជិកា នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅការងារខេត្តនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គមប្រចាំខេត្តកណ្ដាលផ្តល់នូវការគាំទ្រ និងចូលរួមខិតខំអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បី ពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹង ការផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅការងារឆ្នាំ២០២៣ នេះ ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត ផងដែរ ។