ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក ជី សុីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានបើកកិច្ចប្រជុំពិភាក្សាលើការរៀបចំ លើអត្ថន័យនៃខ្លឹមសារនិមិត្តសញ្ញា និងរូប(Logo)ព្រមទាំងកសាងនូវសំណុំឯកសារដែលពាក់ព័ន្ធនានាសម្រាប់សុំអនុលោមភាពពីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញ និងមន្រ្តីពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល។