ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងសហការី បានអមដំណើរ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចុះពិនិត្យទីតាំងស្ថិតក្នុងភូមិកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងជួបប្រជុំត្រៀមរៀបចំ ពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ស្ពានក្រវ៉ាត់ក្រុងទី៣ និងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងការចុះពិនិត្យទីតាំងនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន៕