រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ លោកជំទាវសទ្ធាភិវ័ត្នធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ីង

នៅល្ងាចថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងមន្រ្តីរាជការសាលាខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ លោកជំទាវសទ្ធាភិវ័ត្នធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ីង ស្ថិតក្នុងគេហដ្ឋានផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។សូមឧទ្ទិសបួងសួងដល់តេជះបារមី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ សូមបានយោនយោគ និងចាប់បដិសន្ធិទៅកាន់ឋានបរមសុខស្ងប់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទទាក់ទង